ប្រព័ន្ធច្រោះទឹកស្អាតដោយឆ្លងកាត់ ៤ដំណាក់កាល គឺ៖ ១. ខ្សាច់ស៊ីលីកាគឺជាការរួមបញ្ចូលគ្នារវាងអុកស៊ីសែននិងស៊ីលីកូ។ ស៊ីលីកាមានសារធាតុរ៉ែ ជួយឲ្យឆ្អឹងរឹងមាំការពារកុំឲ្យឆាប់ចាស់ ប្រព័ន្ធដំណើរការឈាមរត់បានល្អ ជំងឺវង្វេងវង្វាន់។ ស៊ីលីកា គឺរក្សាគុណភាពទឹកឲ្យស្រស់ថ្លា សីតុណ្ហភាពត្រជាក់ និងអុកស៊ីសែន ។ កម្ចាត់ជាតិអាស៊ីត អាស៊ីតអាសេនិចក្នុងទឹក ដើម្បី ជួយឲ្យមានតុល្យភាព pH ។ ២. ខ្សាច់រ៉ែ ជាសារធាតុរ៉ែផ្សំឡើងដោយ ប៉ូតាស្យូម សូដ្យូម កាល់ស្យូម និងម៉ាញ៉េស្យូម។ល។ បង្កើនសារធាតុរ៉ែ pH នៃទឹកទៅជាអាល់កាឡាំងកម្រិតស្រាលដែលអាចជួយស្ដារតុល្យភាព pH នៃសារធាតុរាវក្នុងរាងកាយ។ ដែលមានប្រសិទ្ធភាពសម្រាប់ប្រព័ន្ធដំណើរការរាងកាយ។ វារក្សាទឹកឲ្យនៅស្រស់ថ្លាសំបូរដោយជាតិរ៉ែ។ ៣. កាបូន គឺជាសារធាតុកម្ចាត់ ជាតិកខ្វក់ ច្រែះ ជាតិក្លរីន ទី្រហាឡូមេតាន (THMs) សារធាតុគីមីសរីរាង្គ ក្លិន និងពណ៌។ លទ្ធផលចុងក្រោយ ទទួលបានទឹកបរិសុទ្ធថ្លាមានជាតិរ៉ែ។ ៤. តម្រងសេរ៉ាមិច គឺជាសារធាតុឌីយ៉ាតូម៉ិកសេរ៉ាមិច មានផ្ទុកនូវរន្ធតូចល្អិត ចម្រោះជាតិច្រែះ គ្រាប់ខ្សាច់ បាក់តេរី កាកសំណល់ និងសារធាតុផ្សេងៗទៀតក្នុងទឹក។ ផ្ទៃពណ៌សនៃសេរ៉ាមិចសម្រាប់កម្ចាត់សារធាតុពុល ដែលមានក្នុងទឹកលក្ខណៈពិសេសនេះ ធ្វើឱ្យតម្រងសេរ៉ាមិចប្រើប្រាស់បានរយៈពេលយូរ ។ តម្រងសេរ៉ាមិចមានអង្កត់ផ្ចិត 0.2 មីក្រុង (អង្កត់ផ្ចិតនៃបាក់តេរីគឺ 0.5–1.5 មីក្រុង) មានមុខងារចម្រោះ ធូលី គ្រាប់ខ្សាច់ និងបាក់តេរីទាំងអស់ដើម្បីធានាថា ទឹកស្អាតមិនមានផ្ទុកមេរោគបង្កជំងឺគ្រោះថ្នាក់ដូចជា ជំងឺពកក ជំងឺគ្រុនពោះវៀន ជំងឺអាសន្នរោគ ជំងឺរាក និងជំងឺផ្សេងៗទៀត។

Color